ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០២៣ គឺជាចក្ខុវិស័យនៃការកសាងស្ថាប័នឱ្យមានសមត្ថភាព ពេញលេញ ក្នុងការបំពេញបេសកកម្ម សំដៅចូលរួមចំណែកឱ្យរាជរដ្ឋាភិបាលសម្រេចគោលដៅយុទ្ធសាស្រ្ត សម្រាប់ឆ្នាំ២០៣០ ។ រីឯក្របខណ្ឌយុទ្ធសាស្រ្ត គឺការដាក់ចេញនូវវិធានការជាយុទ្ធសាស្រ្ត ព្រមទាំងយន្តការ សម្រាប់អនុវត្តឆ្ពោះទៅសម្រេចបំណងប្រាថ្នានៃក្របខណ្ឌចក្ខុវិស័យ។ ចក្ខុវិស័យដែលបានកំណត់ គឺការប្រែ ក្លាយ “ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាស្ថាប័ននៃឧត្តមភាពប្រកបដោយសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូលើនិងពាក់ព័ន្ធ ក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល ”។ គោលបំណង ២, គោលដៅ ៧ និងយុទ្ធសាស្រ្តគន្លឹះ ៣១ ត្រូវបានដាក់ចេញ ដោយមានកំណត់អង្គភាពជំនាញ ដើម្បីទទួលបន្ទុករៀបចំ និង អនុវត្ត ជាមួយនឹងពេលវេលាកំណត់ច្បាស់លាស់ ។
ល.រ. | ឈ្មោះឯកសារ | ទាញយកឯកសារ |
1 | ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០២៣ |